សំគាល់​ថា​ប្រុស​ក្តី​ ​សំគាល់​ថា​តិរច្ឆាន​ក្តី​ ​ចំពោះ​ស្រី​ទាំងពីរ​នាក់​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ស្រី​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ខ្ទើយ​ទាំងពីរ​នាក់​ថា​ខ្ទើយ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ខ្ទើយ​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ពីរ​។​ ​ខ្ទើយ​ពីរ​នាក់​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​ ​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​សំគាល់​ថា​ស្រី​ ​(​ក្តី​)​ ​ចំពោះ​ខ្ទើយ​ទាំងពីរ​នាក់​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ខ្ទើយ​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​ ​ប្រុស​ពីរ​នាក់​ ​ភិក្ខុ​សំគាល់​ថា​ប្រុស​ក្តី​ ​មាន​សេចក្តី​សង្ស័យ​ក្តី​ ​សំគាល់​ថា​តិរច្ឆាន​ក្តី​ ​សំគាល់​ថា​ស្រី​ក្តី​ ​សំគាល់​ថា​ខ្ទើយ​ក្តី​ ​ចំពោះ​ប្រុស​ទាំងពីរ​នាក់​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ក្តី​ ​ពោល​បង្អាប់​ក្តី​។​បេ​។​ ​ជេរ​ក្តី​ ​ចំពោះ​វច្ចមគ្គ​ ​(​ឬ​)​ ​បស្សាវមគ្គ​នៃ​ប្រុស​ទាំងពីរ​នាក់​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​។​
ថយ | ទំព័រទី ៩៣ | បន្ទាប់