ករុណា​លោកម្ចាស់​ ​សម្ព​ត់​កម្ពល​ខ្ញុំ​មាន​រោម​ខ្លី​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ដណ្តប់​សម្ព​ត់​កម្ពល​ទើបតែនឹង​លាង​ថ្មី​។​ ​ភិក្ខុ១រូប​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​នូវ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​វត្ថុ​របស់​នាង​មាន​រោម​ក្រញាញ់​ឬ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​ ​ក៏​ឆ្លើយ​ថា​ ​ករុណា​លោកម្ចាស់​ ​សម្ព​ត់​កម្ពល​ខ្ញុំ​ទើបតែ​លាង​ថ្មី​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ដណ្តប់​សម្ព​ត់​កម្ពល​មាន​រោម​រឹង​។​ ​មាន​ភិក្ខុ១រូប​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​វត្ថុ​របស់​នាង​មាន​រោម​រឹង​ឬ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​ ​ក៏​ឆ្លើយ​ថា​ ​ករុណា​លោកម្ចាស់​ ​សម្ព​ត់​កម្ពល​ខ្ញុំ​មាន​រោម​រឹង​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១០១ | បន្ទាប់