តប​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ ​ខ្លួនខ្ញុំ​មិនធ្លាប់​ស្គាល់​អ្នក​ទាំងឡាយ​ថា​ ​អ្នក​ទាំងនេះ​ជា​អ្វី​ទេ​ ​ឬ​ជា​កូនចៅ​អ្នកណា​ទេ​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ជា​អ្នកមាន​ទ្រព្យ​ច្រើន​ ​មាន​គ្រឿងបរិក្ខារ​ច្រើន​ ​ទាំង​មាន​កិច្ច​ត្រូវ​ទៅ​ខាងក្រៅ​ក្រុង​ផង​ ​ខ្ញុំ​នឹង​មិនទៅ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើង​សូម​ពឹង​លោកម្ចាស់​ ​សូម​លោកម្ចាស់​បញ្ជូន​ស្រីផ្កាមាស​នោះ​មក​ឲ្យ​យើង​។​ ​គ្រានោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក៏​ចូល​ទៅត្រង់​ទី​ដែល​ស្រីផ្កាមាស​នោះ​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ស្រីផ្កាមាស​នោះ​ថា​ ​ហេតុ​ដូចម្តេច​ ​បាន​ជា​នាង​ឯង​មិនទៅ​រក​អ្នកលេង​ទាំងនេះ​។​ ​ស្រីផ្កាមាស​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ព្រះករុណា​មិន​ស្គាល់​អ្នក​អស់នេះ​ថា​ ​អ្នក​ទាំងនេះ​ជា​អ្វី​ទេ​ ​ឬ​ជា​កូនចៅ​អ្នកណា​ទេ​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ព្រះករុណា​ជា​អ្នកមាន​ទ្រព្យ​ច្រើន​ ​មាន​គ្រឿងបរិក្ខារ​ច្រើន​ ​ទាំង​មាន​កិច្ច​ត្រូវ​ទៅ​ខាងក្រៅ​ក្រុង​ផង​ ​ខ្ញុំ​នឹង​មិនទៅ​ទេ​។​ ​ឧទាយិ​ភិក្ខុ​ឆ្លើយ​ថា​ ​នាង​ចូរ​ទៅ​រក​អ្នក​ទាំងនេះ​ចុះ​ ​អាត្មា​ធ្លាប់ស្គាល់​អ្នក​ទាំងនេះ​ដែរ​។​ ​ស្រីផ្កាមាស​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​លោកម្ចាស់​ស្គាល់​គេ​ ​ខ្ញុំ​ព្រះករុណា​នឹង​ទៅ​។​ ​គ្រានោះ​ឯង​ ​ពួក​អ្នកលេង​នោះ​ ​ក៏​នាំ​ស្រីផ្កាមាស​នោះ​ទៅ​ឯ​ឱទ្យាន​។​ ​វេលា​នោះ​ ​ឧបាសក​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​លោក​ម្ចាស់​ឧទាយិ
ថយ | ទំព័រទី ១៣១ | បន្ទាប់