គឺប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី ឲ្យបានគ្នាជាប្រពន្ធក្តី ជាប្តីឬជាសហាយក្តី ដោយហោចទៅសូម្បីតែស្រីដែលបុរសគប្បីនៅរួមអសទ្ធម្មមួយរំពេច(១) នោះ ត្រូវអាបត្តិសង្ឃាទិសេស។
[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី ១ នៃបឋមបារាជិករួចហើយ។ ត្រង់ពាក្យថា ប្រព្រឹត្តនិយាយដឹកនាំ សេចក្តីថា ភិក្ខុដែលស្រីបង្គាប់ឲ្យទៅកាន់សំណាក់ប្រុសក្តី ភិក្ខុដែលប្រុសបង្គាប់ឲ្យទៅកាន់សំណាក់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាប្រុសដល់ស្រីក្តី គឺប្រាប់បំណងរបស់ប្រុសដល់ស្រីក្តី។ ត្រង់ពាក្យថា ប្រាប់សេចក្តីប្រាថ្នាស្រីដល់ប្រុសក្តី គឺប្រាប់គំនិតរបស់ស្រីដល់ប្រុសក្តី។ ត្រង់ពាក្យថា ឲ្យបានគ្នាជាប្រពន្ធក្តី គឺប្រាប់ថា នាងឯងនឹងជាប្រពន្ធគេ។ ត្រង់ពាក្យថា ជាប្តីឬជាសហាយក្តី គឺប្រាប់ថា អ្នកឯងនឹងជាសហាយគេ។ ត្រង់ពាក្យថា ដោយហោចទៅ សូម្បីតែស្រីដែលបុរសគប្បីសេពមួយរំពេចនោះ គឺប្រាប់ថា នាងឯងនឹងជាស្រីដែលបុរសគប្បីសេពមួយស្របក់។ ត្រង់ពាក្យថា សង្ឃាទិសេស បានអធិប្បាយក្នុងសង្ឃាទិសេសទី១រួចហើយ។

(១) បានដល់ស្រីអ្នកលេង គឺស្រីឈ្នួល ស្រីផ្កាមាស ។