។បេ។ រួចបានប្រកាសនូវសំឡេងបីដង អស់បច្ឆិមយាមនៃរាត្រីថា នែសត្វបក្សីដ៏ចំរើនទាំងឡាយ បណ្តាសត្វបក្សីដែលអាស្រ័យនៅក្នុងដងព្រៃនេះទាំងអម្បាលម៉ាណ ចូរស្តាប់យើង ៗត្រូវការដោយស្លាបរបស់សត្វបក្សីទាំងឡាយ ម្នាលសត្វបក្សីដ៏ចំរើនទាំងឡាយ អ្នករាល់គ្នាចូរឲ្យស្លាបមួយៗម្នាក់ដល់យើង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ហ្វូងសត្វបក្សីក៏គិតគ្នាថា ភិក្ខុចេះតែសូមស្លាប ភិក្ខុត្រូវការដោយស្លាប (លុះគិតហើយ) ក៏ចៀសចេញទៅចាកដងព្រៃនោះ កាលដែលហ្វូងសត្វបក្សីចៀសចេញទៅដូច្នោះហើយ ក៏លែងត្រឡប់វិលមកទៀត។ ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសត្វតិរច្ឆានទាំងឡាយនោះ ម្តេចគង់មិនពេញចិត្តនឹងការសូម មិនពេញចិត្តនឹងការរៃអង្គាស ចំណង់បើមនុស្សទាំងឡាយ នឹងបាច់និយាយទៅថ្វី។
[១៩៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់កុលបុត្តឈ្មោះរដ្ឋបាល បានពោលគាថានឹងរដ្ឋបាលកុលបុត្តថា
[១៩៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពីដើមមកថា បិតារបស់កុលបុត្តឈ្មោះរដ្ឋបាល បានពោលគាថានឹងរដ្ឋបាលកុលបុត្តថា
ម្នាលរដ្ឋបាល ជនទាំងឡាយណាច្រើននាក់ រមែងមកចោមរោមសូមអ្វីៗនឹងញោម តែញោមមិនស្គាល់ជនទាំងនោះឡើយ ហេតុអ្វីបានជាអ្នកមិនសូមអ្វីៗនឹងញោមខ្លះ។