សូម​ព្រះសង្ឃ​ស្តាប់​ពាក្យ​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​នេះ​ ​ចង់​ធ្វើ​វិហារធំ​ ​មាន​ទាយក​ជា​ម្ចាស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​សូម​ការ​ត្រួតមើល​ទីសម្រាប់​ធ្វើ​វិហារ​នឹង​សង្ឃ​។​ ​ព្រះសង្ឃ​សន្មត​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បី​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ការ​សន្មតិ​នូវ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បី​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ស្ងៀម​ ​(​បើ​)​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គប្បី​ពោល​ឡើង​ ​ភិក្ខុ​ទាំងឡាយ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​សង្ឃ​បាន​សន្មត​ហើយ​ ​ដើម្បី​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​(​ការ​សន្មតិ​ ​ដើម្បី​ត្រួតមើល​ទីសម្រាប់​សង់​វិហារ​របស់​ភិក្ខុ​ឈ្មោះ​នេះ​)​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​ព្រះករុណា​ ​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​កិរិយា​ស្ងៀម​យ៉ាងនេះ​។​ ​
 ​[​២២៤​]​ ​ភិក្ខុ​ទាំងឡាយ​ដែល​សង្ឃ​បាន​សន្មត​ហើយ​នោះ​ ​ត្រូវ​ទៅ​ក្នុង​ទីនោះ​ ​ហើយ​ត្រួតមើល​ទី​ដី​សម្រាប់​សង់​វិហារ​។​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​ដឹង​ទី​ដែល​មាន​សេចក្តី​រង្កៀស​ ​និង​ទី​ដែល​មិន​មាន​សេចក្តី​រង្កៀស​ ​ទី​មាន​ឧបចារ​ ​ទី​មិន​មាន​ឧបចារ​។​ ​បើ​ទី​មាន​សេចក្តី​រង្កៀស​ ​មិន​មាន​ឧបចារ​ ​គប្បី​ប្រាប់​ថា​ ​លោក​កុំ​ធ្វើ​ក្នុង​ទីនេះ​។​ ​បើ​ទី​មិន​មាន​សេចក្តី​រង្កៀស​ ​មាន​ឧបចារ​ ​គប្បី​ប្រាប់​
ថយ | ទំព័រទី ២២៧ | បន្ទាប់