ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ។បេ។ មិនមានសេចក្តីរង្កៀស មានឧបចារ មិនត្រូវអាបត្តិឡើយ។
[២៣២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះគួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានទីឧបចារផង។ ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃមិនបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ និងសង្ឃាទិសេស។បេ។ ប្រកបដោយសេចក្តីរង្កៀស តែមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស តែមិនមានឧបចារ ត្រូវអាបត្តិទុក្កដ និងសង្ឃាទិសេស។បេ។ មិនមានសេចក្តីរង្កៀស មានទីឧបចារ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកទាំងឡាយចូរធ្វើវិហារឲ្យខ្ញុំ ហើយចៀសចេញទៅ តែមិនបានពន្យល់ថា វិហារនោះ គួរជាវិហារដែលសង្ឃសំដែងទីឲ្យផង មិនមានសេចក្តីរង្កៀសផង មានឧបចារផង ភិក្ខុទាំងឡាយក៏ធ្វើវិហារឲ្យភិក្ខុនោះ ដែលសង្ឃបានសំដែងទីឲ្យ ប្រកបដោយសេចក្តីរង្កៀស មិនមានឧបចារ ត្រូវអាបត្តិទុក្កដពីរ។បេ។