(ប្រាប់ថា) មេថុនធម្មបារាជិកាបត្តិមានចំណែកជាមួយគ្នានឹងមេថុនធម្មបារាជិកាបត្តិ អទិន្នាទានបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងអទិន្នាទានបារាជិកាបត្តិ មនុស្សវិគ្គហបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងមនុស្សវិគ្គហបារាជិកាបត្តិ ឧត្តរិមនុស្សធម្មបារាជិកាបត្តិ មានចំណែកជាមួយគ្នានឹងឧត្តរិមនុស្សធម្មបារាជិកាបត្តិ។ អាបត្តាធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកជាមួយគ្នានឹងអាបត្តាធិករណ៍។ កិច្ចាធិករណ៍ ក៏មានចំណែកជាមួយគ្នានឹងកិច្ចាធិករណ៍ដែរ។ អធិករណ៍យ៉ាងនេះ (ហៅថា) មានចំណែកជាមួយគ្នានឹងអធិករណ៍។
[២៦៩] ត្រង់ពាក្យថា កាន់យកហេតុបន្តិចបន្តួចមកជាគ្រឿងអាង ដែលហៅថាគ្រឿងអាងនោះ បានដល់គ្រឿងអាង១០យ៉ាង គឺគ្រឿងអាងជាតិ១ នាម១ គោត្រ១ ភេទ១ អាបត្តិ១ បាត្រ១ ចីវរ១ ឧបជ្ឈាយ៍១ អាចារ្យ១ សេនាសនៈ១។
[២៧០] ដែលហៅថា គ្រឿងអាងគឺជាតិនោះ បានដល់ភិក្ខុអ្នកចោទឃើញភិក្ខុជាក្សត្រត្រូវអាបត្តិបារាជិក (តែមិនបានចោទភិក្ខុជាក្សត្រនោះក្នុងខណៈនោះ) លុះបានឃើញភិក្ខុដទៃជាជាតិក្សត្រដែរ ហើយ (ក្លែង) ចោទថា ខ្ញុំបានឃើញលោកជាក្សត្រត្រូវអាបត្តិបារាជិកហើយ