សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាមប្រាម​)​ ​ជា​គំរប់​បីដង​ហើយ​ ​ភិក្ខុ​នោះ​បាន​លះបង់​សង្ឃភេទ​កម្ម​នោះ​ចេញ​ ​ការ​លះបង់​បាន​នេះ​ជា​ការ​ប្រពៃ​ ​បើ​ភិក្ខុ​នោះ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​
 [​២៩៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ពិស្តារ​ក្នុង​បារាជិក​កណ្ឌ​សិក្ខាបទ​ទី១រួចហើយ​។​ ​សង្ឃ​ដែល​មាន​សំវាស​ស្មើគ្នា​ ​ស្ថិតនៅ​ក្នុង​សីមា​ជាមួយគ្នា​ ​ហៅថា​ព្រមព្រៀង​គ្នា​។​ ​ពាក្យ​ថា​ ​ព្យាយាម​ដើម្បី​បំបែក​ ​គឺ​ភិក្ខុ​ស្វែងរក​បក្ខពួក​ ​ចង​ជា​គណៈ​ដោយចិត្ត​បំណង​ថា​ ​ធ្វើ​ម្តេច​ឲ្យ​ភិក្ខុ​ពួក​នេះ​នៅ​ផ្សេង​ៗ​គ្នា​ ​បែកគ្នា​ជាពួក​ជា​កង​។​ ​ពាក្យ​ថា​ ​អធិករណៈ​ ​ដែល​ដឹកនាំ​ឲ្យ​សង្ឃ​បែកគ្នា​ ​គឺ​បាន​ដល់​រឿង​ដែល​ជាហេតុ​ធ្វើឲ្យ​បែកគ្នា​មាន១៨​(​១​)​ ​ប្រការ​។​ ​ពាក្យ​ថា​ ​ប្រកាន់​ ​គឺ​កាន់​យក​។​ ​ពាក្យ​ថា​ ​ផ្គង​ឡើង​ ​គឺ​សំដែង​។​ ​ពាក្យ​ថា​ ​តាំងនៅ​ ​គឺ​មិន​លះបង់​។​
​(​១​)​ ​១​.​សំដែង​អធម៌​ថា​ជា​ធម៌​ ​២​.​សំដែងធម៌​ថា​ជា​អធម៌​ ​៣​.​សំដែង​អវិន័យ​ថា​ជា​វិន័យ​ ​៤​.​សំដែង​វិន័យ​ថា​ជា​អវិន័យ​ ​៥​.​ពាក្យ​ដែល​ព្រះ​តថាគត​មិនបាន​សំដែង​ ​ថា​ព្រះ​តថាគត​បាន​សំដែង​ ​៦​.​ ​ពាក្យ​ដែល​ព្រះ​តថាគត​បាន​សំដែង​ ​ថា​ព្រះ​តថាគត​មិនបាន​សំដែង​ ​៧​.​អំពើ​ដែល​ព្រះ​តថាគត​មិនបាន​សន្សំទុក​មក​ ​ថា​ព្រះ​តថាគត​បាន​សន្សំទុក​មក​ ​៨​.​ដែល​ព្រះ​តថាគត​បាន​សន្សំទុក​មក​ ​ថា​ព្រះ​តថាគត​មិនបាន​សន្សំទុក​មក​ ​៩​.​សេចក្តី​ដែល​ព្រះ​តថាគត​មិនបាន​បញ្ញត្ត​ ​ថា​ព្រះ​តថាគត​បាន​បញ្ញត្ត​ ​១០​.​ដែល​ព្រះ​តថាគត​បាន​បញ្ញត្ត​ ​ថា​មិនបាន​បញ្ញត្ត​ ​១១​.​សំដែង​អំពី​អនាបត្តិ​ ​ថា​ជា​អាបត្តិ​។​ ​១២​.​សំដែង​អំពី​អាបត្តិ​ ​ថា​អនាបត្តិ​។​ ​១៣​.​សំដែង​លហុកាបត្តិ​ ​ថា​ជាគ​រុ​កាប​ត្តិ​។​ ​១៤​.​សំដែង​គរុកាបត្តិ​ ​ថា​ជា​លហុកាបត្តិ​។​ ​១៥​.​សំដែង​សាវ​សេសា​បត្តិ​ ​(​អាបត្តិ៥កង​ ​លើក​អាបត្តិ​បារាជិក​ ​និង​សង្ឃាទិសេស​ចេញ​)​ ​ថា​ជា​អ​នវ​សេសា​បត្តិ​ ​(​គឺ​បារាជិក​ ​និង​សង្ឃាទិសេស​)​។​ ​១៦​.​សំដែង​អ​នវ​សេសា​បត្តិ​ ​ថា​ជា​សាវ​សេសា​បត្តិ​។​ ​១៧​.​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​។​ ​១៨​.​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​។​ ​(​មាន​ក្នុង​គម្ពីរ​ចុល​វគ្គ​ ​ត្រង់​សង្ឃភេទ​ខន្ធក​)​
ថយ | ទំព័រទី ២៩៨ | បន្ទាប់