ចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​បាន​។​ ​ភិក្ខុ​ណាមួយ​ ​តែម្នាក់​និង​ម្នាក់​ ​អង្គុយ​ក្នុង​ទី​កំបាំង​ ​លើ​អាសនៈ​មាន​សភាព​យ៉ាងនោះ​ ​ជាមួយនឹង​មាតុគ្រាម​ ​មាន​ឧបាសិកា​ដែល​មាន​វាចា​គួរ​ជឿ​បាន​ ​ឃើញ​ភិក្ខុ​នោះ​ ​ហើយ​ចោទ​ដោយ​អាបត្តិ​ពីរ​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​សង្ឃាទិសេស​ក្តី​ ​បា​ចិ​ត្តិ​យក្តី​ ​ភិក្ខុ​ទទួល​ប្តេជ្ញា​ការ​អង្គុយ​ ​(​នោះ​)​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​ពីរ​យ៉ាង​ ​ចំពោះ​អាបត្តិ​ណាមួយ​ ​គឺ​សង្ឃាទិសេស​ក្តី​ ​ឬ​បា​ចិ​ត្តិ​យក្តី​ ​ម្យ៉ាងទៀត​ ​ឧបាសិកា​ដែល​មានសំដី​គួរ​ជឿ​បាន​នោះ​ ​ចោទ​ដោយ​អាបត្តិ​ណា​ ​វិនយ​ធរ​ត្រូវ​វិនិច្ឆ័យ​ដោយ​អាបត្តិ​នោះ​ចំពោះ​ភិក្ខុ​នោះ​។​ ​សូម្បី​ធម៌​នេះ​ ​ក៏​ឈ្មោះ​ ​អនិយត​ដែរ​។​
 [​៣៤៥​]​ ​ត្រង់​ពាក្យ​ថា​ ​អាសនៈ​ដែលគេ​មិនបាន​បិទបាំង​មែន​ ​សេចក្តី​ថា​ ​អាសនៈ​ដែល​មិន​បិទបាំង​ដោយ​ជញ្ជាំង​ក្តី​ ​សន្ទះទ្វារ​ក្តី​ ​កន្ទេលផែង​ក្តី​ ​ពន្ធ​ព័ទ្ធ​ដោយ​វាំងនន​ក្តី​ ​ដោយ​ដើមឈើ​ក្តី​ ​ដោយ​សសរ​ក្តី​ ​ដោយ​ស៊ុម​ក្តី​ ​ឬ​អាសនៈ​មិនបាន​បិទបាំង​ដោយ​របស់​ណាមួយ​។​ ​ពាក្យ​ថា​ ​មិន​ល្មម​ធ្វើ​ ​(​សេវនកិច្ច​)​បាន​ ​គឺ​ភិក្ខុ​មិន​អាច​នឹង​សេព​មេថុនធម្ម​បាន​។​ ​ពាក្យ​ថា​ ​តែថា​ល្មម​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​បាន​ ​គឺ​ភិក្ខុ​អាច​និយាយចែចង់​មាតុគ្រាម​ដោយ​វាចា​អាក្រក់​បាន​។
ថយ | ទំព័រទី ៣៦៣ | បន្ទាប់