(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៧១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ដាក់បញ្ចូល​អង្គជាត​ទៅ​ក្នុង​ភក់​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៧២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ស្រោច​អង្គជាត​ដោយ​ទឹក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​(​នោះ​)​ ​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ស្រោច​អង្គជាត​ដោយ​ទឹក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់