[​៧៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ផ្ទប់​អង្គជាត​លើ​ទីដេក​ ​អសុចិ​ក៏​ឃ្លាត​ចេញ​។​បេ​។​ ​(​មាន​ភិក្ខុ​ខ្លះ​)​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​
 [​៧៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ដដុស​អង្គជាត​នឹង​មេជើង​ ​អសុចិ​ក៏​ឃ្លាត​ចេញ​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ទេ​ដឹង​។​ ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​មានបំណង​ចង់​ឲ្យ​អសុចិ​ឃ្លាត​ចេញ​ ​ដដុស​អង្គជាត​នឹង​មេជើង​ ​អសុចិ​មិន​ឃ្លាត​ចេញ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​ថា​ ​អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ​ទេ​ដឹង​។​ ​ក៏​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​

​សង្ឃាទិសេស​ទី១​ ​ចប់​។​

ថយ | ទំព័រទី ៥២ | បន្ទាប់