សង្ឃាទិសេស​ទី៣​


 [​៩៧​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​សម្រេច​ឥរិយាបថ​នៅក្នុង​ព្រៃ​។​ ​គ្រានោះ​ ​មាន​ស្រី​ច្រើន​នាក់​ ​ជាពួក​អ្នក​ត្រូវការ​មើល​វិហារ​ ​ហើយក៏​នាំគ្នា​ទៅកាន់​អារាម​។​ ​ស្រី​ទាំងនោះ​ក៏​ចូល​ទៅ​រក​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក្នុង​ពេលនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ចង់​មើល​វិហារ​របស់​លោកម្ចាស់​។​ ​លំដាប់នោះ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ក៏​នាំ​ស្រី​ទាំងនោះ​មើល​វិហារ​រួចហើយ​ ​ពោល​សរសើរ​ខ្លះ​ ​ពោល​បង្អាប់​ខ្លះ​ ​សូម​ខ្លះ​ ​អង្វរ​ខ្លះ​ ​សួរ​ខ្លះ​ ​សួរ​តប​ខ្លះ​ ​ប្រាប់​ខ្លះ​ ​ប្រៀនប្រដៅ​ខ្លះ​ ​ជេរ​ខ្លះ​ ​ចំពោះ​វច្ចមគ្គ​ ​និង​បស្សាវមគ្គ​នៃ​ស្រី​ទាំងនោះ​។​ ​ស្រី​ណា​ដែល​គ្មាន​សេចក្តី​ខ្លាច​ ​ជា​ស្រី​អ្នកលេង​ឥតមាន​អៀនខ្មាស​ ​ស្រី​នោះ​ក៏​ញញឹមញញែម​ ​និយាយ​បញ្ជោរ​ ​សើច​ក្អាកក្អាយ​ចំអន់​ជាមួយ​នឹង​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ
ថយ | ទំព័រទី ៨៦ | បន្ទាប់