[​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​គ្រប​សង្កត់​នូវ​សេចក្តី​អផ្សុក​(​១​)​ ​និង​សេចក្តី​ត្រេកអរ​(​២​)​ ​សេចក្តី​អផ្សុក​ ​កុំ​គប្បី​គ្រប​សង្កត់​អាត្មាអញ​ឡើយ​ ​អាត្មាអញ​ ​គប្បី​គ្រប​សង្កត់​រឿយ​ៗ​ ​នូវ​សេចក្តី​អផ្សុក​ ​ដែល​កើតឡើង​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​គ្រប​សង្កត់​នូវ​សេចក្តី​ខ្លាច​ ​ចំពោះ​អារម្មណ៍​ដែល​គួរ​ស្ញើប​ ​ឯ​សេចក្តី​ខ្លាច​ ​ចំពោះ​អារម្មណ៍​ ​ដែល​គួរ​ស្ញើប​ ​កុំ​គប្បី​គ្រប​សង្កត់​អាត្មាអញ​ឡើយ​ ​អាត្មាអញ​ ​គប្បី​គ្រប​សង្កត់​រឿយ​ៗ​ ​នូវ​សេចក្តី​ខ្លាច​ ​ចំពោះ​អារម្មណ៍​ ​ដែល​គួរ​ស្ញើប​ ​ដែល​កើតឡើង​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ហើយ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ខុសវេលា​កំណត់​ ​នូវ​ឈាន​ទាំង៤​ ​ដែល​កើត​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
​(​១​)​ ​សេចក្តី​អផ្សុក​ ​ក្នុង​អធិ​កុសលធម៌​ ​ឬ​ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​។​ ​(​២​)​ ​បាន​ដល់​តម្រេក​ ​ក្នុង​បញ្ចកាមគុណ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់