[៨៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាឱបបាតិកបុគ្គល (អនាគាមី) ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៥ប្រការ ជាចំណែកខាងក្រោម បរិនិព្វាន ក្នុងព្រហ្មលោកនោះ មានកិរិយាមិនត្រឡប់ចាកលោកនោះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើននូវសុញ្ញាគារស្ថាន។
[៨៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បាននូវឥទ្ធិវិធញ្ញាណច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបានទៅជាមនុស្សច្រើននាក់ក៏បាន ច្រើននាក់និម្មិតខ្លួនឲ្យបានទៅជាមនុស្សម្នាក់ក៏បាន ដើរទៅក្នុងទីណា ក៏ចេះតែបាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ចេញទៅខាងក្រៅជញ្ជាំងក៏បាន នៅខាងក្នុងកំពែង ចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ចេញទៅខាងក្រៅភ្នំក៏បាន ឥតទើសទាល់ឡើយ ដូចជាគេដើរព្ធដ៏ទីវាល អាត្មាអញ ងើប មុជៗក្នុងផែនដី ដូចជាគេងើបមុជក្នុងទឹកក៏បាន អាត្មាអញ ដើរលើទឹក មិនបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អាត្មាអញ គប្បីទៅទាំងភ្នែន ឰដ៏អាកាស ដូចជាសត្វបក្សីសកុណៈក៏បាន អាត្មាអញ យកដៃទៅស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យទាំងពីរនេះ