[​៩៧​]​ ​ភិក្ខុ​នោះ​ ​រមែង​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិស១​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ទី៣​ ​ទី៤ក៏​ដូចគ្នា​។​ ​រមែង​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​ភាវៈ​ជាធំ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​(​១​)​ ​ផ្សាយ​ទៅកាន់​ទិស​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិស១​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ទី៣​ ​ទី៤ក៏​ដូចគ្នា​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​ភាវៈ​ជាធំ​ ​រក​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​ផ្សាយ​ទៅកាន់​លោក​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ទុក្ខសច្ច​នេះ​នៅ​មាន​ ​សមុទយសច្ច​ ​ដែល​គួរ​លះបង់​ ​នៅ​មាន​ ​មគ្គសច្ច​ ​ដ៏​ប្រសើរ​ក៏​នៅ​មាន​ ​និរោធ​សច្ច​ ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​សញ្ញា​នេះ​តទៅ​ ​ក៏​នៅ​មាន​។​ ​កាល​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ហើយ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​រមែង​រួចចាក​កាមាសវៈ​ផង​ ​ចិត្ត​រមែង​រួចចាក​ភវាសវៈ​ផង​ ​ចិត្ត​រមែង​រួចចាក​អវិជ្ជា​សវៈ​ផង​
​(​១​)​ ​ទិសអាគ្នេយ៍១​ ​ទិសនិរតី១​ ​ទិសពាយ័ព្យ១​ ​ទិស​ឦសា​ណ១​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់