មាន​សេចក្តី​ខ្មាសបាប​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នក​មិន​ខ្លាច​បាប​ ​មាន​សេចក្តី​ខ្លាច​បាប​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នករៀន​សូត្រ​តិច​ ​មានការ​រៀនសូត្រ​ច្រើន​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នក​ខ្ជិលច្រអូស​ ​មានការ​ប្រារព្ធ​ព្យាយាម​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នកមាន​ស្មារតី​ភ្លេចភ្លាំង​ ​មាន​ភាវៈ​ ​ជា​អ្នកមាន​ស្មារតី​តម្កល់​ខ្ជាប់​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​អ្នក​អាប់​ឥត​ប្រាជ្ញា​ ​មានការ​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​សម្រាប់​ចៀសវាង​។​ ​បុរស​បុគ្គល​ ​ជា​អ្នកមាន​សេចក្តី​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​និង​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​មាន​ភាវៈ​ជា​អ្នក​មិនបាន​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​មិនបាន​ប្រកាន់​មាំ​ ​និង​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ទិដ្ឋិ​ ​បាន​ដោយ​ងាយ​សម្រាប់​ចៀសវាង​។​
 ​[​១០៧​]​ ​ម្នាល​ចុន្ទ​ ​ធម៌​ទាំងឡាយ​ណា​នីមួយ​ ​ជាអកុសល​ ​ធម៌​ទាំងអស់​នោះ​ ​តែង​ញុំាង​សត្វ​ឲ្យ​ធ្លាក់​ទៅ​ទាប​ ​ធម៌​ទាំងឡាយ​ណា​នីមួយ​ ​ជាកុសល​ ​ធម៌​ទាំងអស់​នោះ​ ​តែង​ញុំាង​សត្វ​ឲ្យ​ឡើង​ទៅ​ទី​ខ្ពស់​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ចុន្ទ​ ​បុរស​បុគ្គល​អ្នកបៀតបៀន​ ​មានការ​មិន​បៀតបៀន​ ​សម្រាប់​ញុំាង​ខ្លួន​ឲ្យបាន​ខ្ពស់​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​។​ ​បុរស​បុគ្គល​អ្នកសម្លាប់​សត្វ​ ​មាន​កិច្ច​វៀរចាក​ការ​សម្លាប់សត្វ​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់