ក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ក្នុងកាលនោះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ អកុសល តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បាណាតិបាត ជាអកុសល១ អទិន្នាទាន ជាអកុសល១ កាមេសុ មិច្ឆាចារ ជាអកុសល១ មុសាវាទ ជាអកុសល១ បិសុណាវាចា ជាអកុសល១ ផរុសវាចា ជាអកុសល១ សម្ផប្បលាបៈ ជាអកុសល១ អភិជ្ឈា ជាអកុសល១ ព្យាបាទ ជាអកុសល១ មិច្ឆាទិដ្ឋិ ជាអកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសល។ ម្នាលអាវុសោទាំងឡាយ អកុសលមូល តើដូចម្តេច។ លោភៈ ជាអកុសលមូល១ ទោសៈ ជាអកុសលមូល១ មោហៈ ជាអកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសលមូល។ ម្នាលអាវុសោទាំងឡាយ កុសល តើដូចម្តេច។ ចេតនាវៀរចាកបាណាតិបាត ជាកុសល១ ចេតនាវៀរចាកអទិន្នាទាន ជាកុសល១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ ជាកុសល១ ចេតនាវៀរចាកមុសាវាទ ជាកុសល១ ចេតនាវៀរចាកបិសុណាវាចា ជាកុសល១ ចេតនាវៀរចាកផរុសវាចា ជាកុសល១ ចេតនាវៀរចាកសម្ផប្បលាបៈ ជាកុសល១