ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។
[១១៣] ព្រះសារីបុត្រដ៏មានអាយុ បានឆ្លើយថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយ (តទៅថា) ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអាហារ គឺបច្ច័យផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាហារផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អាហារផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាហារផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានចិត្តត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាហារតើដូចម្តេច សេចក្តីកើតឡើងនៃអាហារ តើដូចម្តេច សេចក្តីរំលត់នៃអាហារ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អាហារ តើដូចម្តេច។