នាមរូប តើដូចម្តេច សេចក្តីកើតឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។ សេចក្តីកើតឡើងនៃនាមរូប ព្រោះសេចក្តីកើតឡើងនៃវិញ្ញាណ សេចក្តីរំលត់នាមរូប ព្រោះសេចក្តីរំលត់វិញ្ញាណ អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូបយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោទាំងឡាយ