ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ ហើយលះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើនូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។
[១២៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់អវិជ្ជាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អវិជ្ជាទាំងឡាយ តើដូចម្តេច សេចក្តីកើតឡើងនៃអវិជ្ជា តើដូចម្តេច សេចក្តីរំលត់អវិជ្ជា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនដឹងទុក្ខ១ សេចក្តីមិនដឹងហេតុឲ្យកើតទុក្ខ១