សំយោជនធម៌ណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនធម៌(១) នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង ការលះបង់បាននូវសញ្ញោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនធម៌ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសោតប្រសាទផង ដឹងច្បាស់នូវសទ្ទារម្មណ៍ទាំងឡាយផង...។ ដឹងច្បាស់នូវឃានប្រសាទផង ដឹងច្បាស់នូវគន្ធារម្មណ៍ទាំងឡាយផង...។ ដឹងច្បាស់នូវជិវ្ហាប្រសាទផង ដឹងច្បាស់នូវរសារម្មណ៍ទាំងឡាយផង...។ ដឹងច្បាស់នូវកាយប្រសាទផង ដឹងច្បាស់នូវផោដ្ឋព្វារម្មណ៍ទាំងឡាយផង...។ ដឹងច្បាស់នូវចិត្ត(២) ផង ដឹងច្បាស់នូវធម្មារម្មណ៍(៣) ទាំងឡាយផង មួយទៀត សំយោជនធម៌ណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ
(១) មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ ៣៩-៤០។ (២) ចិត្ត ៨៩ ឬ១២១។ (៣) ធម៌៦យ៉ាង គឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ និព្វាន១ បញ្ញត្តិ១។ វិសុទ្ធិមគ្គ អាយតននិទ្ទេស។