គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​និង​មានសតិ​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានសតិ​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសតិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាសមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ក៏​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ជា​អារម្មណ៍​ ​លុះ​ភិក្ខុ​នោះ​ ​ចូល​ទៅ​ជិត​រម្ងាប់​នូវ​វិតក្កៈ​ ​វិចារៈ​រួចហើយ​ ​ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន​ ​ជាទី​ជ្រះថ្លា​ ​ប្រព្រឹត្តទៅ​ខាងក្នុង​ ​ដ៏​ញុំាង​ចិត្តជា​សមាធិ​ ​ឲ្យ​ចំរើន​ឡើង​ ​មិន​មាន​វិតក្កៈ​ ​និង​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​ ​លុះ​លះបង់​បីតិ​ចេញ​ហើយ​ ​ភិក្ខុ​នោះ​ ​ជា​បុគ្គល​មានចិត្ត​ព្រងើយ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​សោយ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​តែង​ហៅ​នូវ​ភិក្ខុ​ ​ដែល​បាន​តតិយជ្ឈាន​នោះ​ថា​ ​ជា​អ្នកមាន​ចិត្ត​ព្រងើយកន្តើយ​ ​ជា​អ្នកមាន​សតិ​ ​ជា​អ្នក​នៅជា​សុខ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ដល់​តតិយជ្ឈាន​ ​លុះ​លះបង់​នូវ​សេចក្តី​សុខ​ ​និង​សេចក្តី​ទុក្ខ​រួចហើយ​ ​ក៏​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​អំពី​មុន​
ថយ | ទំព័រទី ២៣៥ | បន្ទាប់