ទីបំផុត​ ​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​មិន​មាន​ត្រេកអរ​ ​មិន​មាន​ក្រោធ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​មិនមែន​ជា​របស់​បុគ្គល​នៅ​មាន​ត្រេកអរ​ ​នៅ​មាន​ក្រោធ​ទេ​។​ ​អ្នក​ទាំងឡាយ​ត្រូវ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​មាន​ ​ប​បញ្ច​ធម៌​(​១​)​ ​ជាទី​ត្រេកអរ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ ​ប​បញ្ច​ធម៌​ ​ឬ​ជា​របស់​បុគ្គល​មិន​មាន​ ​ប​បញ្ច​ធម៌​ ​ជាទី​ត្រេកអរ​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ ​ប​បញ្ច​ធម៌​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​កាល​ព្យាករ​ដោយ​ត្រឹមត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​ ​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​មិន​មា​នប​បញ្ច​ធម៌​ ​ជាទី​ត្រេកអរ​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​មិនមែន​ជា​របស់​បុគ្គល​មាន​ ​ប​បញ្ច​ធម៌​ ​ជាទី​ត្រេកអរ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​ទេ​។​
​(​១​)​ ​ប​បញ្ច​ធម៌​ ​សំដៅយក​កិលេស​ ​ដែល​ធ្វើដំណើរ​របស់​សត្វ​ឲ្យ​យឺតយូរ​ក្នុង​ភព​ ​បាន​ដល់​តណ្ហា​ ​ទិដ្ឋិ​ ​មានះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់