[​១៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិដ្ឋិ​នេះ​ ​មាន២ប្រការ​ ​គឺ​ ​ភវ​ទិដ្ឋិ​(​១​)​ ​១​ ​វិភវ​ទិដ្ឋិ​(​២​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នក​តោង​ជាប់នឹង​ភវ​ទិដ្ឋិ​ ​ចូល​ទៅកាន់​ភវ​ទិដ្ឋិ​ ​ចុះ​ស៊ប់​កាន់​ភវ​ទិដ្ឋិ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ក៏​ស្អប់ខ្ពើម​វិភវ​ទិដ្ឋិ​(​៣​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នក​តោង​ជាប់នឹង​វិភវ​ទិដ្ឋិ​ ​ចូល​ទៅកាន់​វិភវ​ទិដ្ឋិ​ ​ចុះ​ស៊ប់​កាន់​វិភវ​ទិដ្ឋិ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ក៏​ស្អប់ខ្ពើម​ភវ​ទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​មិនដឹង​ច្បាស់​ ​នូវ​សេចក្តី​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​ទិដ្ឋិ​ទាំង២នេះ​ ​នូវ​សេចក្តី​រលាស់​ចេញ​ ​នូវ​ទិដ្ឋិ​ទាំង២នោះ​ផង​ ​តាម​សេចក្តី​ពិត​ទេ​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​ប្រកបដោយ​រាគៈ​ ​ជា​អ្នក​ប្រកបដោយ​ទោសៈ​ ​ជា​អ្នក​ប្រកបដោយ​មោហៈ​ ​ជា​អ្នក​ប្រកបដោយ​តណ្ហា​ ​ជា​អ្នក​ប្រកបដោយ​ឧបាទាន​ ​ជា​អ្នក​ល្ងង់ខ្លៅ​ ​អ្នក​នៅ​មាន​ត្រេកអរ​ ​នៅ​មាន​ក្រេវក្រោធ​ ​ជា​អ្នក​មា​នប​បញ្ច​ធម៌​ជាទី​ត្រេកអរ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ប​បញ្ច​ធម៌​
​(​១​)​ ​បាន​ដល់​សស្ស​ត​ទិដ្ឋិ​។​ ​(​២​)​ ​បាន​ដល់​ឧច្ឆេទ​ទិដ្ឋិ​។​ ​អដ្ឋកថា​។​ ​(​៣​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​មនុស្ស​នេះ​ ​ឈ្លោះប្រកែក​នឹង​អ្នក​ប្រកាន់​វិភវ​ទិដ្ឋិ​ ​ថា​ ​ពួក​អ្នកជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ស្គាល់​ច្បាស់​ថា​ ​លោក​នេះ​ទៀងទាត់​ ​លោក​នេះ​មិន​ដាច់​សូន្យ​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់