ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនរួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនរួចស្រឡះចាកវដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវសេចក្តីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ (នូវទិដ្ឋិទាំង២នោះ)ផង តាមសេចក្តីពិតផង តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រាសចាករាគៈ ជាអ្នកប្រាសចាកទោសៈ ជាអ្នកប្រាសចាកមោហៈ ជាអ្នកប្រាសចាកតណ្ហា ជាអ្នកមិនមានឧបាទាន ជាអ្នកចេះដឹង ជាអ្នកមិនមានសេចក្តីត្រេកអរ និងសេចក្តីក្រោធ ជាអ្នកមិនមានបបញ្ចធម៌ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងរួចស្រឡះចាកវដ្តទុក្ខ។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ មាន៤ប្រការ ឧបាទាន៤ តើដូចម្តេច គឺកាមុបាទាន (សេចក្តីប្រកាន់មាំ ក្នុងកាម)១ ទិដ្ឋុបាទាន (សេចក្តីប្រកាន់មាំក្នុងទិដ្ឋិ)១ សីលព្វតុបាទាន
[១៥៦] ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ មាន៤ប្រការ ឧបាទាន៤ តើដូចម្តេច គឺកាមុបាទាន (សេចក្តីប្រកាន់មាំ ក្នុងកាម)១ ទិដ្ឋុបាទាន (សេចក្តីប្រកាន់មាំក្នុងទិដ្ឋិ)១ សីលព្វតុបាទាន