ចុះទៅក្នុងស្រះបោក្ខរណីនោះ ងូតផង ផឹកផង បំបាត់បង់នូវសេចក្តីក្រវល់ក្រវាយ នឿយហត់ នឹងសេចក្តីក្រហល់ក្រហាយគ្រប់យ៉ាង ហើយឡើងមកអង្គុយ ឬដេក សោយសុទ្ធតែសុខវេទនា ក្នុងដងព្រៃនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងទៅកាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុទ្ធតែសុខវេទនា ដូច្នោះឯង។ ម្នាលសារីបុត្ត គតិនេះឯង មាន៥យ៉ាង។ ម្នាលសារីបុត្ត អ្នកណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ របស់ព្រះសមណគោតម មិនមានទេ ព្រះសមណគោតម