សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាធម៌កើតមានដោយប្រាជ្ញារបស់ខ្លួន ដូច្នេះ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ដូច្នោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ សម្រេចអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ដូច្នោះឯង។
[១៧៧] ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ(១) ដែលប្រកបដោយអង្គ៤(២) ។ គឺបើនិយាយពីអ្នកមានតបៈ
[១៧៧] ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ(១) ដែលប្រកបដោយអង្គ៤(២) ។ គឺបើនិយាយពីអ្នកមានតបៈ
(១) ពាក្យថា ព្រហ្មចរិយៈ បានដល់ទាន វេយ្យាវច្ចៈ សិក្ខាបទ ព្រហ្មវិហារ ធម្មទេសនា មេថុនវិរតិ សទារសន្តោស វីរិយៈ ឧបោសថ អរិយមគ្គ សាសនាទាំងអស់ និងអធ្យាស្រ័យក៏បាន តែក្នុងសូត្រនេះ សំដៅយក វីរិយៈ (សេចក្តីព្យាយាម)។ (២) សេចក្តីព្យាយាមនោះ ដែលបុគ្គលធ្វើឲ្យតឹង៤យ៉ាង ក្នុងអត្តភាពមួយ ឈ្មោះថា ប្រកបដោយអង្គ៤ ដូចមានក្នុងសូត្រនេះស្រាប់។ អដ្ឋកថា។