[១៨០] ម្នាលសារីបុត្ត វត្តខាងសេចក្តីខ្ពើមបាប របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង ឈានទៅមុខ ក៏មានស្មារតី ថយក្រោយ ក៏មានស្មារតី។ តថាគត ដំកល់នូវសេចក្តីអាណិត ចំពោះដំណក់ទឹក(១) ដរាបមកថា តថាគត មិនបានញុំាងពួកសត្វតូចៗ គឺដំណក់ទឹក ដែលដក់ជាប់នៅក្នុងទីផ្សេងៗ ឲ្យដល់នូវសេចក្តីវិនាសឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងការខ្ពើមបាប របស់តថាគត។
[១៨១] ម្នាលសារីបុត្ត វត្តខាងការស្ងប់ស្ងាត់ របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង តែងចូលសំដៅ ទៅនៅអាស្រ័យ ក្នុងព្រៃរំលោងណាមួយ។ កាលណាបើតថាគត ឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។

(១) អដ្ឋកថា ថា ដំណក់ទឹក ក្រួស ថ្ម កំណាត់ឈើ និងដីខ្សាច់ជាដើម ពួកនិគ្រន្ថ បញ្ញត្តថាជាសត្វតូចៗ។