ចូឡ​ទុក្ខក្ខន្ធ​សូត្រ​ ​ទី៤​


 ​[​២០៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​សក្កជនបទ​។​ ​លំដាប់នោះ​ឯង​ ​សក្យរាជ​ ​ទ្រង់ព្រះ​នាម​មហា​នាម​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​មហា​នាម​សក្យរាជ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អស់​កាល​ជា​យូរហើយ​ ​យ៉ាងនេះ​ថា​ ​លោភៈ​ ​ជា​គ្រឿង​សៅហ្មង​របស់​ចិត្ត​ ​ទោសៈ​ ​ជា​គ្រឿង​សៅហ្មង​របស់​ចិត្ត​ ​មោហៈ​ ​ជា​គ្រឿង​សៅហ្មង​របស់​ចិត្ត​ ​ប៉ុន្តែ​ចួនកាល​ ​ធម៌​គឺ​លោភៈ​ ​គ្រប​សង្កត់ចិត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​ទោសៈ​ ​គ្រប​សង្កត់ចិត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​មោហៈ​ ​គ្រប​សង្កត់ចិត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ទើប​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ចុះ​ធម៌​អ្វី​ហ្ន៎​ ​នៅ​ខាងក្នុង​សន្តាន​ ​ដែល​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់