[២១២] ថ្វាយព្រះពរមហានាម ចុះអ្វីជាតម្រេករបស់កាមទាំងឡាយ។ បពិត្រមហានាម កាមគុណទាំងនេះ មាន៥ប្រការ ចុះកាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយត្រចៀក...១ ក្លិនទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយច្រមុះ...១ រសទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយអណ្តាត...១ ផ្សព្វទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ បពិត្រមហានាម នេះឯងឈ្មោះថា កាមគុណ៥ ប្រការ។ បពិត្រមហានាម ត្រង់ដែលសេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង៥នេះឯង ជាតំរេក របស់កាមទាំងឡាយ។
[២១៣] ថ្វាយព្រះពរមហានាម ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ បពិត្រមហានាម កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណានីមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់លេខនព្វន្តក្តី ដោយការរាប់ប្រមូលក្តី ដោយកសិកម្មក្តី ដោយវាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី