ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ។ តថាគតតបថា ពួកនិគ្រន្ថដ៏មានអាយុ មិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះ ចំណែកខាងតថាគតឯង គង់មានគេសាកសួរ ក្នុងដំណើរនុ៎ះថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសាររាជ និង ព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម ពួកយើងខ្ញុំ ពិតជាមិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទ