និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។