ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំង​ ​(​១៦​)​ ​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​ទោ​វចស្ស​ករណ​ធម៌​ ​គឺ​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ​។​
 [​២២៣​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនបាន​បវារណា​ថា​ ​សូម​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ប្រៀនប្រដៅ​ខ្ញុំ​ចុះ​ ​ខ្ញុំ​ជា​បុគ្គល​គួរ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ស្តីថា​បាន​ ​ដូច្នេះ​ទេ​ ​តែ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នកចេះ​អត់ធន់​ ​កាន់​យក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​ ​កាលបើ​ដូច្នេះ​ ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​តែង​សំគាល់​ភិក្ខុ​នោះ​ថា​ ​ជា​អ្នក​គួរ​ស្តីថា​ផង​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់