មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនបណ្តេញភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនបណ្តេញភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។