ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​មិន​និយាយ​បន្លែបន្លប់​ ​នូវ​ភិក្ខុ​អ្នកចោទ​ ​ដោយហេតុ​ដទៃ​ ​ឬ​ហេ​តុ​ផ្សេង​ៗ​ ​មិន​និយាយ​គេចកែ​ ​ដោយ​សំដី​ខាងក្រៅ​ ​មិន​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​តែ​មិន​និយាយ​បន្លែបន្លប់​ ​នូវ​ភិក្ខុ​អ្នកចោទ​ ​ដោយហេតុ​ដទៃ​ ​ឬ​ពាក្យ​ផ្សេង​ៗ​ ​មិន​និយាយ​គេចកែ​ដោយ​សំដី​ខាងក្រៅ​ ​មិន​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​ឆ្លើយ​មិន​ទាល់​ ​ក្នុង​ដំណើរ​របស់​ខ្លួន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​ឆ្លើយ​មិន​ទាល់​ ​ក្នុង​ដំណើរ​របស់​ខ្លួន​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​លុបគុណ​គេ​ ​មិន​ប្រឡង​វាសនា​ ​ម្នាល​អាវុសោ​ទាំងឡាយ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់