ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​ ​នេះ​ឈ្មោះថា​ ​ជា​ចំណង​របស់​ចិត្ត​ទី៥​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​កាត់​ផ្តាច់​ហើយ​ ​យ៉ាងនេះ​។​ ​ចំណង​របស់​ចិត្ត​ ​ទាំង៥ប្រការ​នេះ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​មិនបាន​កាត់​ផ្តាច់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​មិនបាន​លះបង់​នូវ​បង្គោល​របស់​ចិត្ត​ ​ទាំង៥ប្រការ​នេះ​ ​មិន​កាត់​ផ្តាច់​នូវ​ចំណង​ ​របស់​ចិត្ត​ទាំង៥ប្រការ​នេះ​ទេ​ ​ភិក្ខុ​នោះ​ឯង​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ដុះដាល​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​ ​នេះ​មិនមែន​ជា​ឋានៈ​ទេ​។​
 [​២៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​បាន​លះបង់​ ​នូវ​បង្គោល​របស់​ចិត្ត​ទាំង៥ប្រការ​ ​កាត់​ផ្តាច់​នូវ​ចំណង​ ​របស់​ចិត្ត​ទាំង៥ប្រការ​ ​ភិក្ខុ​នោះ​ឯង​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ដុះដាល​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដូច្នេះ​ ​នេះ​ទើប​ជា​ឋានៈ​។​
 [​២៣១​]​ ​បង្គោល​របស់​ចិត្ត​ទាំង៥ប្រការ​ ​ដែល​ភិក្ខុ​នោះ​ ​លះបង់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​។​ ​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់