ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាម នេះឈ្មោះថា ជាចំណងរបស់ចិត្តទី៤ ដែលភិក្ខុនោះ កាត់ផ្តាច់ហើយដោយល្អ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ មិនប្រាថ្នានូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹងបានជាទេវតា មានស័ក្តិធំ ឬទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចរិយៈនេះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយធម៌ មិនប្រាថ្នា នូវទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹងបានជាទេវតា មានស័ក្តិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចរិយៈនេះទេ ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ចិត្តរបស់ភិក្ខុណា តែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះឈ្មោះថា ជាចំណងរបស់ចិត្តទី៥ ដែលភិក្ខុនោះ កាត់ផ្តាច់ហើយដោយល្អយ៉ាងនេះ។ ចំណងរបស់ចិត្ត ទាំង៥ប្រការនេះឯង ឈ្មោះថា ភិក្ខុនោះ កាត់ផ្តាច់ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ បានលះបង់នូវបង្គោលរបស់ចិត្ត