តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរខ្យល់នោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសត្វ ថាជាសត្វពិត លុះសំគាល់នូវពួកសត្វ ថាជាសត្វពិតហើយ ក៏រាប់អាននូវពួកសត្វ រាប់អានក្នុងពួកសត្វ រាប់អានថា សត្វពិត រាប់អានថា ពួកសត្វជារបស់អញ ត្រេកអរនឹងពួកសត្វ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសត្វនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកទេវតា ថាជាទេវតាពិត លុះសំគាល់នូវពួកទេវតា ថាជាទេវតាពិតហើយ ក៏រាប់អាននូវពួកទេវតា រាប់អានក្នុងពួកទេវតា រាប់អានថា ទេវតាពិត រាប់អានថា ពួកទេវតាជារបស់អញ ត្រេកអរនឹងពួកទេវតា។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទេវតានោះមិនបាន។ បុថុជ្ជន សំគាល់នូវមារ ថាជាមារពិត លុះសំគាល់នូវមារ ថាជាមារពិតហើយ ក៏រាប់អាននូវមារ រាប់អានក្នុងមារ រាប់អានថា មារពិត រាប់អានថា មារជារបស់អញ ត្រេកអរនឹងមារ។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមារនោះមិនបាន។ បុថុជ្ជន សំគាល់នូវព្រហ្ម ថាជាព្រហ្មពិត លុះសំគាល់នូវព្រហ្ម ថាជាព្រហ្មពិតហើយ ក៏រាប់អាននូវព្រហ្ម រាប់អានក្នុងព្រហ្ម រាប់អានថា ព្រហ្មពិត