រាប់អាន​ថា​ ​ព្រហ្ម​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ព្រហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ព្រហ្ម​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ពួក​អាភស្សរ​ព្រហ្ម​ ​ថា​ជា​អាភស្សរ​ព្រហ្ម​ពិត​ ​លុះ​សំគាល់​នូវ​ពួក​អាភស្សរ​ព្រហ្ម​ ​ថា​ជា​អាភស្សរ​ព្រហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ពួក​អាភស្សរ​ព្រហ្ម​ ​រាប់អាន​ក្នុង​ពួក​អាភស្សរ​ព្រហ្ម​ ​រាប់អាន​ថា​ ​ពួក​អាភស្សរ​ព្រហ្ម​ពិត​ ​រាប់អាន​ថា​ ​ពួក​អាភស្សរ​ព្រហ្ម​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ពួក​អាភស្សរ​ព្រហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ពួក​អាភស្សរ​ព្រហ្ម​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​ថា​ជា​សុភ​កិ​ណ្ហ​ព្រហ្ម​ពិត​ ​លុះ​សំគាល់​នូវ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​ថា​ជា​សុភ​កិ​ណ្ហ​ព្រហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​រាប់អាន​ក្នុង​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​រាប់អាន​ថា​ ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ពិត​ ​រាប់អាន​ថា​ ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​សុភ​កិ​ណ្ហ​ព្រហ្ម​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​ថា​ជា​វេ​ហប្ផ​លព្រ​ហ្ម​ពិត​ ​លុះ​សំគាល់​នូវ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​ថា​ជា
ថយ | ទំព័រទី ៥ | បន្ទាប់