រាប់អានថា ព្រហ្មជារបស់អញ ត្រេកអរនឹងព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិត លុះសំគាល់នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្មពិតហើយ ក៏រាប់អាននូវពួកអាភស្សរព្រហ្ម រាប់អានក្នុងពួកអាភស្សរព្រហ្ម រាប់អានថា ពួកអាភស្សរព្រហ្មពិត រាប់អានថា ពួកអាភស្សរព្រហ្មជារបស់អញ ត្រេកអរនឹងពួកអាភស្សរព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរពួកអាភស្សរព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិត លុះសំគាល់នូវពួកសុភកិណ្ហព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិតហើយ ក៏រាប់អាននូវពួកសុភកិណ្ហព្រហ្ម រាប់អានក្នុងពួកសុភកិណ្ហព្រហ្ម រាប់អានថា ពួកសុភកិណ្ហព្រហ្មពិត រាប់អានថា ពួកសុភកិណ្ហព្រហ្មជារបស់អញ ត្រេកអរនឹងពួកសុភកិណ្ហព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសុភកិណ្ហព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិត លុះសំគាល់នូវពួកវេហប្ផលព្រហ្ម ថាជា