តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ខ្យល់​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ពួក​សត្វ​ ​ថា​ជា​សត្វ​ពិត​ ​លុះ​សំគាល់​នូវ​ពួក​សត្វ​ ​ថា​ជា​សត្វ​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ពួក​សត្វ​ ​រាប់អាន​ក្នុង​ពួក​សត្វ​ ​រាប់អាន​ថា​ ​សត្វ​ពិត​ ​រាប់អាន​ថា​ ​ពួក​សត្វ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ពួក​សត្វ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​សត្វ​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ពួក​ទេវតា​ ​ថា​ជា​ទេវតា​ពិត​ ​លុះ​សំគាល់​នូវ​ពួក​ទេវតា​ ​ថា​ជា​ទេវតា​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ពួក​ទេវតា​ ​រាប់អាន​ក្នុង​ពួក​ទេវតា​ ​រាប់អាន​ថា​ ​ទេវតា​ពិត​ ​រាប់អាន​ថា​ ​ពួក​ទេវតា​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ពួក​ទេវតា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ទេវតា​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​មារ​ ​ថា​ជា​មារ​ពិត​ ​លុះ​សំគាល់​នូវ​មារ​ ​ថា​ជា​មារ​ពិតហើយ​ ​ក៏​រាប់អាន​នូវ​មារ​ ​រាប់អាន​ក្នុង​មារ​ ​រាប់អាន​ថា​ ​មារ​ពិត​ ​រាប់អាន​ថា​ ​មារ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​មារ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​មារ​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​ព្រហ្ម​ ​ថា​ជា​ព្រហ្ម​ពិត​ ​លុះ​សំគាល់​នូវ​ព្រហ្ម​ ​ថា​ជា​ព្រហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ព្រហ្ម​ ​រាប់អាន​ក្នុង​ព្រហ្ម​ ​រាប់អាន​ថា​ ​ព្រហ្ម​ពិត
ថយ | ទំព័រទី ៤ | បន្ទាប់