វេ​ហប្ផ​លព្រ​ហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​រាប់អាន​ក្នុង​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​រាប់អាន​ថា​ ​វេ​ហប្ផ​លព្រ​ហ្ម​ពិត​ ​រាប់អាន​ថា​ ​វេ​ហប្ផ​លព្រ​ហ្ម​ ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​ពួក​វេ​ហប្ផ​លព្រ​ហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​ ​វេ​ហប្ផ​លព្រ​ហ្ម​ ​នោះ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​អសញ្ញិ​សត្វ​ ​ថា​ជា​អសញ្ញិ​សត្វ​ពិត​ ​លុះ​សំគាល់​នូវ​អសញ្ញិ​សត្វ​ ​ថា​ជា​អសញ្ញិ​សត្វ​ពិតហើយ​ ​ក៏​រាប់អាន​នូវ​អសញ្ញិ​សត្វ​ ​រាប់អាន​ក្នុង​អសញ្ញិ​សត្វ​ ​រាប់អាន​ថា​ ​ជា​អសញ្ញិ​សត្វ​ពិត​ ​រាប់អាន​ថា​ ​អសញ្ញិ​សត្វ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​អសញ្ញិ​សត្វ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំ​ណើរ​អសញ្ញិ​សត្វ​មិនបាន​។​ ​បុថុជ្ជន​ ​សំគាល់​នូវ​អាកាសានញ្ចាយតន​ព្រហ្ម​ ​ថា​ជា​អាកាសានញ្ចាយតន​ព្រហ្ម​ពិត​ ​លុះ​សំគាល់​នូវ​អាកាសានញ្ចាយតន​ព្រហ្ម​ ​ថា​ជា​អាកាសានញ្ចាយតន​ព្រហ្ម​ពិតហើយ​ ​ក៏​រាប់អាន​នូវ​អាកាសានញ្ចាយតន​ព្រហ្ម​ ​រាប់អាន​ក្នុង​អាកាសានញ្ចាយតន​ព្រហ្ម​ ​រាប់អាន​ថា​ ​អាកាសានញ្ចាយតន​ព្រហ្ម​ពិត​ ​រាប់អាន​ថា​ ​អាកាសានញ្ចាយតន​ព្រហ្ម​ជា​របស់​អញ​ ​ត្រេកអរ​នឹង​អាកាសានញ្ចាយតន​ព្រហ្ម​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​អាកាសានញ្ចាយតន​ព្រហ្ម​នោះ​មិនបាន​។​
ថយ | ទំព័រទី ៦ | បន្ទាប់