ចិត្ត​នៃ​តថាគត​ ​ក៏​ផុត​ចាក​គ្រឿង​ត្រាំ​ ​គឺ​កាម​ផង​ ​ចិត្ត​នៃ​តថាគត​ ​ក៏​ផុត​ចាក​គ្រឿង​ត្រាំ​ ​គឺ​ភព​ផង​ ​ចិត្ត​នៃ​តថាគត​ ​ក៏​ផុត​ចាក​គ្រឿង​ត្រាំ​ ​គឺ​អវិជ្ជា​ផង​ ​(​កាលបើ​ចិត្ត​តថាគត​ ​បាន​រួចផុត​ស្រឡះ​ហើយ​)​ ​ប្រាជ្ញា​ក៏​កើត​ប្រាកដ​ ​ដល់​តថាគត​ថា​ ​អញ​រួច​ស្រឡះ​ ​ចាក​អាសវ​ធម៌​ហើយ​ ​ចិត្ត​របស់​អញ​ផុត​ស្រឡះ​ហើយ​ ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​កំណើត​របស់​អញ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អញ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​នឹង​មាន​កិច្ច​ដទៃ​ ​ក្រៅពី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​វិជ្ជា​ទី៣នេះឯង​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​ក្នុង​យាម​ជាទីបំផុត​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​អង្គុយ​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ ​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​វិជ្ជា​ទី៣​ ​នុ៎ះ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់