សេចក្តីគាប់ចិត្តក្តី សេចក្តីមិនខ្ពើមរអើមក្តី សេចក្តីមិនធុញទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់ជននោះ ក្នុងខណៈដែលបានឃើញ សូម្បីតែពួកជន ដែលបរិភោគឆ្អែតហើយ ក៏គួរចង់បរិភោគទៀត នឹងបាច់និយាយថ្វី ដល់ពួកជន ដែលស្រែកឃ្លាននោះ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងសុ្រក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ លះចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។
[៧២] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមានអាយុ ក៏បាននិយាយពាក្យនេះ ទៅនឹងព្រះសារីបុត្រមានអាយុថា ម្នាលអាវុសោសារីបុត្រ ខ្ញុំសូមទាញយកពាក្យឧបមា មកសំដែងឥឡូវនេះ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោមោគ្គល្លាន