[​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​បាន​ជា​ឱបបាតិក​បុគ្គល​ ​(​អនាគាមី​)​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជន​ធម៌​ទាំងឡាយ​ ​៥ប្រការ​ ​ជា​ចំណែកខាង​ក្រោម​ ​បរិនិព្វាន​ ​ក្នុង​ព្រហ្មលោក​នោះ​ ​មាន​កិរិយា​មិន​ត្រឡប់​ចាកលោក​នោះ​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​បាន​នូវ​ឥទ្ធិ​វិធ​ញ្ញាណ​ច្រើនប្រការ​ ​គឺ​ ​អាត្មាអញ​ម្នាក់ឯង​ ​និម្មិត​ខ្លួន​ឲ្យបាន​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​ច្រើន​នាក់​និម្មិត​ខ្លួន​ឲ្យបាន​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​ដើរទៅ​ក្នុង​ទីណា​ ​ក៏​ចេះតែ​បាន​ ​ឥតមាន​ទើសទាល់​ ​គឺ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​ក្នុង​ទីវាល​ក៏បាន​ ​នៅ​ខាងក្នុង​ ​ចេញទៅ​ខាងក្រៅ​ក៏បាន​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ចេញទៅ​ខាងក្រៅ​ជញ្ជាំង​ក៏បាន​ ​នៅ​ខាងក្នុង​កំពែង​ ​ចេញទៅ​ខាងក្រៅ​កំពែង​ក៏បាន​ ​នៅ​ខាងក្នុង​ភ្នំ​ ​ចេញទៅ​ខាងក្រៅ​ភ្នំ​ក៏បាន​ ​ឥត​ទើសទាល់​ឡើយ​ ​ដូចជា​គេ​ដើរ​ព្ធដ៏​ទីវាល​ ​អាត្មាអញ​ ​ងើប​ ​មុ​ជៗ​ក្នុង​ផែនដី​ ​ដូចជា​គេ​ងើប​មុជ​ក្នុងទឹក​ក៏បាន​ ​អាត្មាអញ​ ​ដើរ​លើទឹក​ ​មិន​បែកធ្លាយ​ ​ដូចជា​គេ​ដើរ​លើ​ផែនដី​ក៏បាន​ ​អាត្មាអញ​ ​គប្បី​ទៅ​ទាំង​ភ្នែន​ ​ឰដ៏​អាកាស​ ​ដូចជា​សត្វ​បក្សី​សកុណៈ​ក៏បាន​ ​អាត្មាអញ​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​ ​(​មណ្ឌល​)​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងពីរ​នេះ​
ថយ | ទំព័រទី ១០៩ | បន្ទាប់