សេចក្តី​ត្រេកអរ​ ​ក្នុង​អត្ថ​ ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ដូច្នេះ​ ​កាលបើ​ភិក្ខុ​នោះ​ ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ ​ក៏​កើត​ ​កាលបើ​ភិក្ខុ​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​ភិក្ខុ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​ភិក្ខុ​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តម្កល់​នៅ​ល្អ​។​ ​ក្នុង​ព្រះធម៌​។​បេ​។​ ​រមែង​បាន​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​អត្ថ​ ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះសង្ឃ​ដូច្នេះ​ ​កាលបើ​ភិក្ខុ​នោះ​ ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ ​ក៏​កើត​ ​កាលបើ​ភិក្ខុ​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​ភិក្ខុ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​រមែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​ភិក្ខុ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏បាន​តម្កល់​នៅ​ល្អ​។​ ​រមែង​បាន​នូវ​សេចក្តី​ត្រេកអរ​ក្នុង​អត្ថ​ ​បាន​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ធម៌​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​បាន​លះ​ចោល​ហើយ​ ​ខ្ជាក់​ចោល​ហើយ​ ​ជំរុះ​ចោល​ហើយ​ ​លះលែង​ចោល​ហើយ​ ​រលាស់ចោល​ហើយ​ ​នូវ​ឧបក្កិលេស​ទាំងនោះ​ ​ដោយ​ឱ​ធិ​ ​គឺ​មគ្គ​ខាងក្រោម​ទាំង៣​ ​ដូច្នេះ​ ​កាលបើ​ភិក្ខុ​ ​មានចិត្ត​រីករាយ​ហើយ
ថយ | ទំព័រទី ១២៣ | បន្ទាប់