បណ្តែត​បាបកម្ម​ ​ដែលគេ​ធ្វើ​ហើយ​ ​ចោល​ទៅ​ក្នុង​ស្ទឹង​ពាហុ​កា​ ​(​នេះ​ដែរ​)​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយបទ​គាថា​ទាំងឡាយ​ ​ចំ​ពោះ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ថា​
ជនពាល​ ​មានកម្ម​អាក្រក់​ ​(​ក្នុង​សន្តាន​)​ ​បើទុកជា​ចូល​ទៅកាន់​ស្ទឹង​ពាហុ​កា​ក្តី​ ​កាន់​កំពង់​ឈ្មោះ​ ​អធិ​ក​ក្កៈ​ក្តី​ ​កាន់​កំពង់​ឈ្មោះ​គ​យា​ក្តី​(​១​)​ ​កាន់​ស្ទឹង​ឈ្មោះ​ ​សុន្ទរិ​កា​ក្តី​ ​កាន់​ស្ទឹង​ឈ្មោះ​សរស្សតី​ក្តី​ ​កាន់​កំ​ពង់​ឈ្មោះ​ប​យា​គៈ​ក្តី​ ​ឬក៏​កាន់​ស្ទឹង​ឈ្មោះ​ពាហុ​មតី​ក្តី​ ​អស់​កាល​ជានិច្ច​ ​ក៏​នៅតែ​មិន​ស្អាត​ឡើយ​ ​ព្រោះថា​ ​ស្ទឹង​ឈ្មោះ​សុន្ទរិ​កា​ ​នឹង​ធ្វើអ្វី​ឲ្យ​ ​កំ​ពង់​ឈ្មោះ​ប​យា​គៈ​ ​នឹង​ធ្វើអ្វី​ឲ្យ​ ​ស្ទឹង​ឈ្មោះ​ពាហុ​កា​ ​នឹង​ធ្វើអ្វី​ឲ្យ​។​ ​ព្រោះថា​ ​ស្ទឹង​ឈ្មោះ​សុន្ទរិ​កា​ជាដើម​ ​មិនដែល​លាង​ជំរះ​សត្វ​មាន​ពៀរ​ ​មាន​បាបកម្ម​ដ៏​ក្លៀវក្លា​ ​ដែល​ខ្លួន​ធ្វើ​ហើយ​ ​មានកម្ម​ដ៏​លាមក​នោះ​ ​ឲ្យ​ស្អាត​បាន​ឡើយ​ ​ផគ្គុណ​ឬ​ក្ស​ ​តែង​មាន​សព្វ​ៗ​កាល​ ​ដល់​បុគ្គល​ដែល​បរិសុទ្ធ​ ​ឧបោសថ​ ​តែង​មាន​សព្វ​ៗ​កាល​ ​ដល់​បុគ្គល​ ​ដែល​បរិសុទ្ធ​ ​ការ​កាន់​យក​នូវ​វត្ត​ ​តែង​សម្រេច​សព្វ​ៗ​កាល​ ​ដល់​បុគ្គល​ដែល​បរិសុទ្ធ​ ​មានកម្ម​ដ៏​ស្អាត​។

​(​១​)​ ​កំពង់​មាន​សណ្ឋាន​ដូច​បឹង​មូល​។​
ថយ | ទំព័រទី ១២៧ | បន្ទាប់