ម្នាល​អាវុសោ​ទាំងឡាយ​ ​អាហារ៤យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ឋិតនៅ​ ​ដល់​ពួក​សត្វ​ ​ដែល​ជា​ភូត​(​១​)​ ​ផង​ ​ដើម្បី​អនុគ្រោះ​ដល់​ពួក​សត្វ​ ​ដែល​ជា​សម្ភវេសី​(​២​)​ ​ផង​។​ ​អាហារ​ទាំង៤យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​អាហារ​ធ្វើជា​ពំនូត​ ​គ្រោតគ្រាត​ ​ឬ​ល្អិត​ ​(​ជាទី១​)​ ​ការ​ពាល់ត្រូវ​ ​(​មាន​ចក្ខុ​សម្ផ័​ស្ស​ជាដើម​)​ ​ជា​អាហារ​ទី២​ ​ការ​ត្រិះរិះ​ក្នុងចិត្ត​(​៣​)​ ​ជា​អាហារ​ទី៣​ ​វិញ្ញាណ​ ​(​នាំមក​នូវ​បដិសន្ធិ​នៃ​នាមរូប​)​ ​ជា​អាហារ​ទី៤​។​ ​សេចក្តី​កើតឡើង​នៃ​អាហារ​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​តណ្ហា​ ​សេចក្តី​រំលត់​អាហារ​ ​ព្រោះ​សេចក្តី​រំលត់​នៃ​តណ្ហា​ ​បាន​ដល់​មគ្គ​ ​ប្រកបដោយ​អង្គ៨​ ​ដ៏​ប្រសើរ​នេះឯង
​(​១​)​ ​-​ ​(​២​)​ ​សត្វ​ដែល​កើត​ស្រេចហើយ​ ​ហៅថា​ ​ភូត​។​ ​សត្វ​ដែល​កំពុង​កើត​ ​ហៅថា​ ​សម្ភវេសី​។​ ​ឧទាហរណ៍​ ​ដូចជា​សត្វ​កើត​ពី​ពង​ ​(​មាន​មាន់​ជាដើម​)​ ​ដែល​មិនទាន់​ញាស់​ ​ពួក​សត្វ​កើត​ពី​ទឹក​ ​(​មាន​មនុស្សជា​ដើម​)​ ​ដែល​មិនទាន់​ទំ​លាយ​ស្រោម​សម្រាល​ ​ពួក​សត្វ​កើត​ពី​ញើស​ក្អែល​ ​និង​ពួក​សត្វ​ដែល​កើត​ឯង​ ​កំពុង​នៅក្នុង​ខណៈ​ចិត្តជា​ដំបូង​ ​ទាំងអស់​នេះ​ ​ជា​សម្ភវេសី​ ​ព្រោះ​កើត​មិនទាន់​ស្រេច​។​ ​ដែល​ញាស់​ផុត​ហើយ​ ​សម្រាល​ចេញ​ហើយ​ ​នឹង​ពួក​សត្វ​កើត​ពី​ញើស​ក្តី​ ​កើត​ឯង​ក្តី​ ​រាប់​តាំងពី​ខណៈ​ចិត្ត​ទី២​ ​ទៅ​ឈ្មោះថា​ភូត​ ​ឬ​ពួក​សត្វ​ដែល​កើត​ដោយ​ឥរិយាបថ​ណា​ ​ហើយ​មិនទាន់​ផ្លាស់​ឥរិយាបថ​នោះ​ទេ​ ​ក៏​នៅជា​សម្ភវេសី​ ​ផ្លាស់ទៅ​រក​ឥរិយាបថ​ដទៃ​ ​ហើយ​ទុកជា​ភូត​។​ ​មួយទៀត​ថា​ ​ពួក​សត្វ​ដែល​អស់​ជាតិ​ហើយ​ ​គឺ​លែងកើត​ទៅទៀត​ហើយ​ ​ដូច​ពួក​ព្រះ​ខីណាស្រព​ ​ហៅថា​ ​ភូត​។​ ​ពួក​សេក្ខ​ ​និង​បុថុជ្ជន​ ​ហៅថា​ ​សម្ភវេសី​ ​ព្រោះ​នៅ​ស្វែងរក​ភព​ទៀត​។​ ​(​៣​)​ ​ការ​ត្រិះរិះ​ក្នុងចិត្ត​ ​រមែង​នាំមក​នូវ​ភព​ទាំង៣​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់