នាមរូប​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​នាមរូប​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​នាមរូប​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​នាមរូប​ ​តើ​ដូចម្តេច​។​ ​វេទនា១​ ​សញ្ញា១​ ​ចេតនា១​ ​ផស្សៈ១​ ​មនសិ​កា​រៈ១​ ​នេះ​ហៅថា​ ​នាម​។​ ​មហាភូតរូប​ទាំង៤​ ​និង​រូប​ដែល​អាស្រ័យ​មហាភូតរូប​ទាំង៤នេះ​ ​ហៅថា​ ​រូប​។​ ​ម្នាល​អាវុសោ​ ​នាម​នេះ​ ​និង​រូប​នេះ​ ​ហៅថា​ ​នាមរូប​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​សេចក្តី​កើតឡើង​នៃ​នាមរូប​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​វិញ្ញាណ​ ​សេចក្តី​រំលត់​នាមរូប​ ​ព្រោះ​សេចក្តី​រំលត់​វិញ្ញាណ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​នាមរូប​ ​អរិយមគ្គ​នោះ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​នាមរូប​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​នាមរូប​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រំលត់​នាមរូប​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​នាមរូប​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​ដោយសព្វគ្រប់​។​បេ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់